ពង្រឹងការធានាគុណភាពឧត្តមសិក្សានៅប្រទេសកម្ពុជា

អំពី

រយៈពេលពីរទៅបីទស្សវត្សចុងក្រោយនេះ ការធានាគុណភាព (Quality Assurance) បានលេចចេញជាកត្តាសំខាន់សម្រាប់ស្ថាប័នឧត្តមសិក្សា(HEIs) ដើម្បីជួយសម្រួលដល់ការវាយតម្លៃ ឱ្យសមស្របនឹងកម្រឹតសញ្ញាបត្រ ព្រមទាំងជួយជម្រុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូរនិងការផ្លាស់ប្តូរការសិក្សារបស់និស្សិតជាមួយដៃគូរ។.

នៅសហគមន៍អឺរ៉ុប កាអនុវត្តធានាគុណភាព(QA) ត្រូវបានបង្កប់នៅក្នុង Bologna Process ដែលត្រូវបានទទួលស្គាល់ថាជាការអនុវត្តដ៏ល្អ ដែលតំបន់ជាច្រើនមានបំណងអនុវត្តតាមក្នុងគោលបំណងបង្កើនគុណភាពសិក្សារបស់តំបន់។.  

ការអនុវត្តការធានាគុណភាព ជាកត្តាសំខាន់សម្រាប់ជួយជ្រោមជ្រែងឧត្តមសិក្សាក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ហើយការធានាគុណភាពឧត្តមសិក្សាមានសារៈសំខាន់បំផុតសម្រាប់ប្រទេសនានាដែលបានធ្វើកំណែទម្រង់ឧត្តមសិក្សា និងមានបំណងចង់សម្របតាមនិន្នាការពិភពលោក រឺ តំបន់។.  

នេះក៏ជាករណីរបស់ប្រទេសកម្ពុជាដែរ។ ដោយសារការខិតខំប្រឹងប្រែងដ៏មុះមុតក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ក្នុងការកែប្រែខ្លួនពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ននេះ។ 

ប្រទេសកម្ពុជាបានបង្កើតគោលនយោបាយសម្រាប់ការកែទម្រង់ឧត្តមសិក្សា សម្រាប់ចក្ខុវិស័យឧត្តមសិក្សាឆ្នាំ ២០៣០ ដែលរួមមានផ្នែកយ៉ាងសំខាន់គឺការពង្រឹងការធានាគុណភាព។ 

យុទ្ធសាស្ត្រសំខាន់នៃគោលនយោបាយរួមមានការធានាឱ្យឧត្តមសិក្សា អភិវឌ្ឍប្រព័ន្ធធានាគុណភាព  ដើម្បីអាចទទួលស្គាល់ពីស្តង់ដាជាតិ និងអាចចូលរួមពេញលេញនៅក្នុងប្រព័ន្ធឧត្តមសិក្សានៃការធានាគុណភាពកម្រឹតពិភពលោក។. 

ខ្សែសកម្មភាពដើម្បីអនុវត្តគោលបំណងដែលបានរៀបរាប់ខាងលើ មានដូចជាការបង្កើតយន្តការធានាគុណភាពផ្ទៃក្នុង បង្កើនសមត្ថភាពនិងជំនាញ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការវាយតម្លៃផ្ទៃក្នុងខ្លួនឯងលើការគ្រប់គ្រង និងកម្មវិធីសិក្សាឱ្យទៀតទាត់។   

ក្នុងក្របខ័ណ្ឌនេះ គម្រោង SICA បានលើកឡើងឱ្យមានគម្រោងសកម្មភាពនិងផែនការសកម្មភាពដែលមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកដល់ចក្ខុវិស័យឧត្តមសិក្សាកម្ពុជាឆ្នាំ ២០៣០ តាមរយៈការលើកកំពស់ការធានាគុណភាពផ្ទៃក្នុងសម្រាប់ឧត្តមសិក្សានៃប្រទេសកម្ពុជា។. 

ដំណាក់កាលអាទិភាពមួយចំនួននៃគម្រោង មានដូចជាការបង្កើនសមត្ថភាពសម្រាប់ការអភិវឌ្ឍជំនាញឯកទេស ការផ្លាស់ប្តូរការអនុវត្តរវាងសហគមន៍អឺរ៉ុប-កម្ពុជា ការបង្កើតអង្គភាពធានាគុណភាពផ្ទៃក្នុង និងណែនាំលើដំណើរការលើការអនុវត្តការធានាគុណភាពសិក្សា។.

 

 

 

គម្រោង SICA បានមកដល់ទីបញ្ចប់!

បន្ទាប់ពីទទួលបានការងារយ៉ាងស្វិតស្វាញអស់រយៈពេល ៣ ឆ្នាំ គម្រោង SICA បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ ។ គម្រោង SICA​ជាគម្រោងដែលឧបត្ថម្ភដោយសហគមន៍អ៊ឺរ៉ុប មានគោលបំណង​ពង្រឹងការធានាគុណភាព នៅឧត្តមសិក្សានៃប្រទេសកម្ពុជា បានបញ្ចប់សកម្មភាព និងការបណ្តុះបណ្តាល...

ទស្សនៈកិច្ចសិក្សានៅសាកលវិទ្យាល័យ Uppsala និង សាកលវិទ្យាល័យ Vilnius ក្រោមគម្រោងSICA ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩

ការរៀបចំឡើងក្នុងកញ្ចប់សកម្មភាពទី១៖ គ្រឹះស្ថានឧត្តមសិក្សាមួយចំនួននៃប្រទេសកម្ពុជាបានអញ្ជើញទៅទស្សនៈកិច្ចសិក្សានៅសាកលវិទ្យាល័យUppsala នៃប្រទេសស៊ុយអ៊ែត និងសាកលវិទ្យា Mykolas (MRU) នៃប្រទេសលីទុយអានី។ ទស្សនៈកិច្ចសិក្សានេះបានប្រព្រឹត្តទៅក្នុងគោលបំណងសិក្សាពីយន្តការ...

កិច្ចប្រជុំក្នុងឱកាសចាប់ផ្តើមគម្រោង SICA នាថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

កិច្ចប្រជុំនេះជាកម្មវិធីជាមូលដ្ឋាន ដែលមានការធ្វើបទបង្ហាញពីផែនការសកម្មភាពនៃគម្រោង និងការផ្សព្វផ្សាយនូវឯកសារគម្រោងជូនដល់ដៃគូរ រួមមានកិច្ចព្រមព្រៀងរួម ផែនការសកម្មភាព ផែនការសិក្ខាសាលាដែលរៀបចំដោយដៃគូរ កិច្ចព្រមព្រៀងដោយឡែករបស់ដៃគូរនីមួយៗ...

ដៃគូ

SICA is a project co-funded by the European Union under the Erasmus+ Programme. The materials published on this website only reflect the views of the authors, and the European Commission cannot be held responsible for any use which may be made of the information contained therein.